សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះ អស់ពីដួងចិត្ត គោរពជូន ឯកឧត្តម មៃខ ចនសុន (Mike Johnson) ប្រធានរដ្ឋសភា នៃសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារទាំងអស់ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយធម្មជាតិ នៃទឹកជំនន់ នៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ នៃសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវជម្លៀសចេញពីលំនៅឋាន និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានបិទការធ្វើចរាចរណ៍នៅតាមផ្លូវហាយវេជាង៣០ខ្សែនៅទូទាំងសហរដ្ឋអាមេរិក។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះ អស់ពីដួងចិត្ត គោរពជូន ឯកឧត្តម មៃខ ចនសុន (Mike Johnson) ប្រធានរដ្ឋសភា នៃសហរដ្ឋអាមេរិក
Tags:
ព័ត៌មានជាតិ



