នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី”ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន”។
នេះបើយោងតាម ការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។






