(ខេត្តកណ្តាល)៖ នៅថ្ងៃអង្គារ ០៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅអធិការដ្ឋាននគរបាលស្រុកស្អាង បានរៀបចំបើកកិច្ចប្រជុំ ដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ ស្តីពីការពិនិត្យការអនុវត្តការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តការងារខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឡើងនៅសាលាប្រជុំអធិការដ្ឋាននគរបាលស្រុកស្អាង។
សូមជម្រាបថាៈ នៅក្នុងអង្កប្រជុំនេះ ដោយមានការចូលរួម លោកអធិការរងស្រុក លោកនាយផ្នែក នាយរងផ្នែកជំនាញ លោកមេប៉ុស្តិ៍ រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ លោក លោកស្រីមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកជាច្រើនរូប។ នៅក្នុងអង្កប្រជុំនេះ លោកវរសេនីយ៍ឯក រស់ ចន្ថា បានមានប្រសាសន៍ ជំរុញដល់កងកម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់និងពង្រឹងនូវវិន័យដល់កងកម្លាំងដែលចំណុះអធិការដ្ឋាននគរបាលស្រុកស្អាង ដោយសង្កត់ធ្ងន់ទៅលើការបែងចែកវេនប្រចាំការ និងចុះល្បាត ដើម្បីបង្ការ បង្រ្កាប ទប់ស្តាត់បទល្មើស ក្នុងភូមិសាស្រ្ត និងផែនការថ្មីៗដែលថ្នាក់ដឹកនាំខេត្តបានដាក់ជូន ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សាធារណៈ សុវត្តិភាព ជូនប្រជាពលរដ្ឋផងដែរ។







