នេះជាទិដ្ឋភាព និងប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ ភូមិជោគជយ័ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ បើទោះបីមានការយាយីរងរំខានដោយសារចាក់សម្លេងខ្មោចបីសាច ឆ្កែលូ ឆ្កែព្រួស លាន់ឮខ្លាំងៗបំភិតបំភយ័រយៈពេល៤យប់ទៅហើយក្តី ពីពួកចោរសៀម ហៅថៃនេះក្តី តែប្រជាពលរដ្ឋភូមិព្រៃចាន់ ភូមិជោគជយ័នៅតែបន្តរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគាត់ ក៏ពួកគាត់គ្មាននរណាម្នាក់ចាកចេញចោលផ្ទះសម្បែងនោះឡើយ។
ការចាក់សម្លេងបំពងលាន់ឮខ្លាំងៗនេះពីសំណាក់ពួកចោរសៀម ហៅថៃ ដែលបើកដៃដោយយោធាសៀម ហៅថៃ និងអាជ្ញាធរខេត្តស្រះកែវ ដែលមានគោលដៅចម្បងចង់រំខានដល់ដំណេកនោះ។ប៉ុន្តែអ្នកភូមិព្រៃចាន់ នៅតែតស៊ូទ្រាំមិនបាន ចាកចេញពីផ្ទះសម្បែង។ ទង្វើរំលោភបំពានរំខានសិទ្ធិមនុស្ស និងការធ្វើទារុណកម្មផ្លូវចិត្ត តាមរយៈការចាក់សម្លេងបែបនេះ ក៏មិនទទួលបានផលនោះឡើយ។ តែផ្ទុយទៅវិញ ពួកចោរសៀមកំពុងតែធ្វើឱ្យជាតិសាសន៍រងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតពីមន្ត្រីផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ សមាជិកព្រឹទ្ធសភាថៃ និងអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋថៃ ដែលមិនមានជាអ្នកជ្រុលនិយម។
ទង្វើខ្វះសេចក្តីថ្លៃថ្នូរបែបនេះ ក៏កំពុងធ្វើឲ្យមនុស្សជាតិនៅសហគមន៍ប្រជាជាតិអាស៊ាន និងនៅលើពិភពលោក បានមើលឃើញនូវទង្វើឃោរឃៅ ខ្វះសីលធម៌ និងខ្វះសេចក្តីគោរពផ្នែកសិទ្ធិមនុស្សរបស់មនុស្សជាតិផងដែរ។