ឯកឧត្តម វ៉ា ថន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់លិចផ្ទះសម្បែង និងនាំយកព្រះរាជអំណោយរបស់បរមរាជវាំងចែកជូនប្រជាពលរដ្ឋ នៅឃុំបុសលាវ

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងក្រុមការងារអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពង់រងគ្រោះសារទឹកជំនន់លិចផ្ទះសម្បែង និងបាននាំយកព្រះរាជអំណោយរបស់ព្រះបរមរាជវាំងចែកជូនប្រជាពលរដ្ឋ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សុខ នារី គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ។

ព្រះរាជអំណោយជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្ត្រដោយផ្ទាល់ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) មី ២កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ១ និងថវិកាចំនួន ៤០០.០០០រៀល (បួនរយពាន់រៀលគត់)។










Previous Post Next Post