(ខេត្តកណ្តាល)៖ ហេតុការណ៍កើតឡើងកាលពីថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ មនុស្សប្រុសស្រី២នាក់ដែលបានឃាត់ខ្លួនសង្ស័យពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនិងកាន់កាប់អាវុធខ្លី១ដើមដោយគ្មានការអនុញាត(គឺខុសច្បាប់)
សូមជម្រាបថាៈកម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាៈ មានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ភ្លាមនោះកម្លាំងជំនាញ ក៏បានចុះធ្វើការសាវជ្រាវពិនិត្យដល់ទីកន្លែងជាក់ស្តែង ក៏ប្រទះឃើញជនសង្ស័យកំពង់ធ្វើសកម្មភាព និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នាំយកមកអង្គភាពដើម្បីសាកសួរបន្ត។
សូមបញ្ចាក់ថាៈ ក្នុងករណីបង្រ្កាប់នេះកម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់ ថ្នាំញៀន(ម្សៅម៉ត់ពណ៌ស សង្សយ័គ្រឿងញៀន)ចំនួន ២កញ្ចប់ថ្នាំញៀន(គ្រាប់ពណ៌ក្រហម WY) ០២កញ្ចប់ ស្មើនឹង ៣៩១គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង សម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត និងកាំភ្លើងខ្លី ០១ដើម គ្រាប់ ០៦គ្រាប់ ទូរស័ព្ទដៃចំនួន ២គ្រឿង ថង់យួរពណ៌ទឹកក្រូច០១ ទូដែកដាក់គ្រឿងញៀន ០១ រថយន្ត ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។(ប្រភព ផេកកងរាជអាវុធហត្ថខេត្ត)