រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកកិច្ចប្រជុំ ស្តីពីការផ្សព្ធផ្សាយបទបញ្ជាលេច០២ ប ប របស់រាជរដ្ឋាភិបាលដល់មន្ទីរអង្កភាពពាក់ពន្ធ កងកម្លាំងមានសមត្ថកិច្ចឲ្យទូលំទូលាយដើម្បីចាត់វិធានការ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

(ខេត្តកណ្តាល)៖ នៅថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្កភាពពាក់ព័ន្ធ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការ នគរបាលខេត្ត លោកមេបញ្ជាការសឹងរងកណ្តាល លោកនាយករដ្ឋបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុក  លោក លោកស្រីមន្រ្តីរាជការជាច្រើនរូប។

សូមជម្រាបថាៈ នៅក្នុងអង្កប្រជុំ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ គឺដើម្បីផ្សព្ធផ្សាយបទបញ្ជាលេខ០២ ប ប របស់រាជរដ្ឋាភិបាលដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក មន្ទីរអង្កភាពទាំងអស់ជុំវិញខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារតាមដានស្រាវជ្រាវ ក្នុងករណីបទល្មើសផលិតបារីដោយគ្មានច្បាប់អនុញ្ញាត ជាពិសេសគឺការផលិតបារីក្លែងក្លាយក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្កភាពពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា ដើម្បីចាត់វិធានការទប់ស្កាត់បង្ក្រាបទីតាំងដែលផលិតបារីគ្មានច្បាប់ឱ្យមានប្រសិទ្ធភាពនិងបន្តតាមដានត្រួតពិនិត្យជាប្រចាំចំពោះទីតាំងផលិតបារីដែលមានច្បាប់អនុញ្ញាតផងដែរ ដោយណែនាំកុំឱ្យផលិតម៉ាក់ខុសពីច្បាប់ដែលបានអនុញ្ញាត្តិ ករណីមិនអនុវត្តតាម ត្រូវតែមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់រួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធonlineឱ្យអស់ពីមូលដ្ឋាន ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរមូលដ្ឋានក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកមន្ទីរអង្កភាពពាក់ព័ន្ធ ត្រូវគិតគូរអំពីបញ្ហាប្រឈមនានា នៅពេលដែលទឹកស្រកទៅវិញ ត្រូវគិតគូរអំពីការគ្រប់គ្រង់ទឹកទុកសម្រាប់ធ្វើកសិកម្ម  ត្រូវត្រៀមជួយគាំទ្រដល់ប្រជាកសិករក្នុងការដាំដុះ និងការងារទប់ស្កាត់ការបាក់ច្រាំងជាដើម។










Previous Post Next Post