(ខេត្តព្រះសីហនុ)៖ នៅថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះក្រុងកោះរ៉ុង គឺជាទីក្រុងសហគមន៍ប្រជាជាតិចម្រុះ ដែលត្រូវនិងកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរស់នៅលើកោះនិងតាមឆ្នេរសមុទ្រផងដែរ។ ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ អ្នកបម្រើសេវាទេសចរណ៍ សហគមន៍នានា និងអ្នកធ្វើអាជីវកម្មក្នុងតំបន់ ឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមជាដំណាក់កាល ដែលនឹងប្រែក្លាយក្រុងកោះរ៉ុងជាគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរនៃព្រះរាជាណាចក្ររបស់កម្ពុជា។ ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានរៀបចំពិធីវេទិកាសាធារណៈដើម្បីទទួលយកសំណើនិងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្រុងកោះរ៉ុង។ ដើម្បីជាយុទ្ធសាស្ត្របញ្ចកោណអាទិភាពគន្លឹះ ការរៀបចំដែនដីការរៀបចំក្រុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រដល់សេវាទេសចរណ៍និងនេសាទ លើកកម្ពស់ជីវភាពប្រជាជនភាពសម្បូរបែបនៃជីវិតផាសុខភាព សោភ័ណភាព របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ ការនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
(ប្រភព ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់)








