លោក គឹមកុលមុន្នី បានធ្វើការអំពាវនាវ ដល់អាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យ​មានកា​រប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ចំពោះជំនន់ទឹកភ្លៀងនេះ។ ជំនន់នេះអាចមានបន្តទៅទៀត បើយោងទៅតាម ការ​ជូ​នដំ​ណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយម។ ហេតុនេះការត្រៀមលក្ខណៈបង្ការ និង​ត្រៀម​ឆ្លើយ​តប​អន្ត​រាគ​មន៍​ចំពោះ​ស្ថា​នភា​ពជំនន់ទឹកភ្លៀងនេះ គឺជាការងារចាំបាច់ដែល ត្រូវយកចិត្តទុកដាក់ខ្ពស់។

ក្រសួងធនធានទឹកបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មាន​ឥទ្ធិ​ពលខ្លាំង​លើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និង​លើកម្ពុជា។