ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នា នៅច្រកអន្តរជាតិអូរស្មាច់

 (ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ក្រុមលេខាធិការបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នាលើកាលបរិច្ឆេទនៃកិច្ចប្រជុំ ខ្លឹមសារ នៃកិច្ចប្រជុំនាពេលខាងមុខ។





Previous Post Next Post