ដោយយោងតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline)1296 កម្លាំងរាជអាវុធហត្ថខេត្តបានជួយអន្តរាគមន៍សាវជ្រាវរកឃើញ ក្មេងស្រី​០២នាក់

 (ខេត្តសៀមរាប)៖ នៅថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២៥នេះកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលបានបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនស្រីចំនួន២នាក់ កាលពីវេលាម៉ោងប្រហែល១៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​ ដែលមានទីលំនៅសង្កាត់​ជ្រាវ ក្រុងសៀមរាប​ ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំង​រាជអាវុធហត្ថមូលដ្ឋាន​ក្រុងសៀមរាប បានចុះដល់ទីតាំងគេហដ្ឋានរបស់ប្រជាពលរដ្ឋដែលមានភូមិសង្កាត់ដូចខាងលើ ដើម្បីធ្វើការស្រាវជ្រាវតាមរកឃើញក្មេងស្រីទាំង២នាក់ នោះ ក្រោយមកក៏បានធ្វើការសាវជ្រាវរកឃើញក្មេងស្រីនិងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។










Previous Post Next Post