(ខេត្តកណ្តាល)៖ ដោយយោងតាមអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ថ្ងៃសៅ ០៧កេីត ខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ៤០នាទីរសៀល នៅចំណុចភូមិរកាលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពប បានចុះធ្វើការសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ទួត នី ភេទប្រុស អាយុ៥២ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅបច្ចុប្បន្ន ភូមិរកាលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងនោះក៏បានធ្វើការពិនិត្យឃើញថាៈមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) បើយោងតាមដីកាពីបទ ទទួលផលចោលកម្ម និងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន កាលពីរថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
តាមដីកាលេខ០៨៧.នខ/ឌ.ចុះថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៥ របស់លោក ថៃ ថេង ចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្ដាល។
បច្ចុប្បន្នជនត្រូវចោទបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។


