ក្រុមយុវជនប្រមាណ៦៧នាក់បានប្រមូលផ្តុំគ្នាជិះម៉ូតូនៅកោះពេជ្រត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួន

 (រាជធានីភ្នំពេញ)៖ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះក្រុមយុវជនចំនួន៦៧នាក់ ដែលបានជិះម៉ូតូជាង៤០គ្រឿង ប្រមូលផ្តុំគ្នានៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួន ប៉ុន្តែពុំរកឃើញអ្វីគួរឱ្យកត់សំគាល់ ហើយសមត្ថកិច្ចបានធ្វើការអប់រំ រួចអនុញ្ញាតិឱ្យត្រឡប់ទៅវិញ។

បើយោងតាមប្រភពឲ្យដឹងពីប្រជាពលរដ្ឋ នៅវេលាម៉ោងដ៏ដែរខាងលើ ដោយឃើញក្រុមយុវជនជាច្រើននាក់ បានជិះម៉ូតូច្រើនគ្រឿង ចូលទៅប្រមូលផ្តុំគ្នានៅចំណុចដូចខាងលើនេះ។

ដោយឃើញសភាពប្លែក កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ក្រុមយុវជនបានចំនួន ៦៧នាក់ ម៉ូតូជាង៤០គ្រឿង ធ្វើការត្រួតពិនិត្យ ដោយមិនឃើញមានសម្ភារៈ រឺឧបករណ៍អ្វីគួរឲ្យកត់សម្គាល់នោះទេ សមត្ថកិច្ចក៏ធ្វើការអប់រំ និងឲ្យអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។





Previous Post Next Post