លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តប្រគេនភេសជ្ជៈគ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ

 (តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ដនាំយកអំណោយប្រចាំខែកញ្ញា ឆ្នាំ២០២៥ ប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាវត្តប្រាសាទនាងខ្មៅ ក្នុងនោះ រួមមាន ភេសជ្ជៈគ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន៥លានរៀលប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា។ អំណោយទាំងនោះរួមមាន អង្ករ១តោន ទឹកផ្លែឈើ (Yeo's) ១០កេស ទឹកបរិសុទ្ធវីតាល់ ២០កេស ស្ករសខ្មែរ ១០គក្រ តែ១០គក្រ នំ១កេស ទឹកដោះគោខាប់ Bestcows ១កេស ៤៨កំប៉ុង កាកាវ kofi Shake'n Ine ៦កញ្ជប់ មីជាតិ ១កេសធំ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ត្រីងៀត ៥គក្រ គោងៀត ៥គក្រ និងសាច់ក្រក់ ៥គក្រ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅ​ នាពេលនេះជាដើម។





Previous Post Next Post