ឯកឧត្តម គួច ចំរើន អភិបាលខេត្តដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជាខេត្តកណ្តាល

 (ខេត្តកណ្តាល)៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានរៀបចំដោយ គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ចំនួន៣ រួមមាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាឮ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នៅសាលប្រជុំទីស្នាក់ការសាខា ក្រោមគណៈអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ លោកជំទាវហេរញ្ញិកសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខាផងដែរ។ 

សូមជម្រាបថាៈ ប្រសាសន៍ ឯកឧត្តម គួច ចំរើន ក្នុងកិច្ចប្រជុំនេះ បានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំគៀងគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភាសសឹក និងវិរៈកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានពីប្រទេសចោរសៀម ប្រកបដោយភាពអង់អាចក្លាហានបំផុត។ ឯកឧត្តម ក៏បានណែនាំដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ត្រូវយកចិត្តទុកដាក់ជួយទំនប់បម្រុង និងមើលថែពួកគាត់ឱ្យបានល្អជំនួសបងប្អូនវីរៈកងទ័ពដែលកំពុងតែការពារមរណភាពទឹកដីប្រកបដោយភាពក្លាហាន ពីការឆ្លៀតពានរបស់សៀម នៅតំបន់ព្រំដែន ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគាត់។











Previous Post Next Post