(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជេីញផ្តល់ជូនអំណោយមនុស្សធម៌ ជូនដល់គ្រួសារមានជីវភាពខ្វះខាត ចំនួន ២ភូមិ រួមមាន ភូមិព្រៃចាន់ ចំនួន១៧០គ្រួសារ និងភូមិជោគជ័យ ចំនួន ៦២២គ្រួសារ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នងពីធីនោះក៏មានការអញ្ជេីញចូលរួមលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត រួមនឹងក្រុមការងារសាខាកាកបាទក្រហមខេត្ត និងស្រុកអូរជ្រៅជាច្រើនរូបផងដែរ។
ឯកឧត្តម អ៊ុ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច និងលោកជំទាវ បណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
ពាក់ព័ន្ធបញ្ហាព្រំដែនឯកឧត្ដម បញ្ជាក់ ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច។ ហេីយសូមឱ្យបងប្អូនជឿជាក់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច លោកខិតខំប្រឹងប្រែង ដេីម្បីធ្វេីយ៉ាង ឱ្យបញ្ហាព្រំដែន និងវិលទៅរកសភាពដេីមវិញ។
គួរបញ្ជាក់ផងដែរថា អំណោយ មនុស្សធម៌ ដែលផ្តល់ជូនគ្រួសារដែលមានជីវភាពលំបាក ចំនួន ៧៩២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអុីវ១យួរ, មុង១, ភួយ១, និងថវិកាមួយចំនួន។






