លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិកកិត្តិយស និងសមាជិកា សមាគមនារីក្រសួងព័ត៌មាន បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យ និងបច្ច័យកសាង ក្នុងពិធីកាន់វេនបិណ្ឌទី៥ នៅវត្តព្រះវិហារធំសសរ ១០០

នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិកកិត្តិយស និងសមាជិកា សមាគមនារីក្រសួងព័ត៌មាន បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យ និងបច្ច័យកសាង ក្នុងពិធីកាន់វេនបិណ្ឌទី៥ នៅវត្តព្រះវិហារធំសសរ ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង ៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាជាតិខ្មែរយើង។











Previous Post Next Post