ឯកឧត្តម គួច ចំរើន អភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អគារសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស

(ខេត្តកណ្ដាល) សភារាជ ព័ត៌មាន G M News

នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យផ្ទាល់នៃការសាងសង់អគារសិក្សា របងនិងក្លោងទ្វារសាលាបឋមសិក្សា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបថាៈនាឱកាសត្រួតពិនិត្យនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៏បានឱ្យដឹងថាៈការចុះមកពិនិត្យនេះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀនដើម្បីធានា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការទទួល សិស្សានុសិស្ស ឱ្យចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សា២០២៦-២០២៧ នាពេលខាងមុខនេះ ប្រកបដោយបរិស្ថានល្អ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ក្នុងនោះឯកឧត្តមបានបញ្ចាក់ថា សំណង់ដែលកំពុងដំណើរការសាងសង់ និងរៀបចំក្នុងសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស រួមមាន អគារសិក្សា សរុបចំនួន ៣ខ្នង (ស្មើនឹង ១៥បន្ទប់) ដោយឡែក ២ខ្នងទៀត មានចំនួន ១០បន្ទប់ បានសាងសង់រួចរាល់ជាស្ថាពរ ហើយ ១ខ្នងទៀត មានចំនួន ៥បន្ទប់ កំពុងដំណើរការសាងសង់ និងទីចាត់ការចំនួន ២ខ្នង រួមនិងបង្គន់អនាម័យ ចំនួន ១២បន្ទប់ផងដែរ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម ការសាងសង់ក្លោងទ្វារ និងរបងព័ទ្ធជុំវិញបរិវេណសាលា។










Previous Post Next Post