ក្រុមយុវជនចំនួន ៤នាក់រងការឃាត់ខ្លួនពីកម្លាំងរាជអាវុធហត្ថ សង្សយ័ពាក់ពន្ធករណីបង្កអំពើហិង្សាធ្វើឲ្យខូចខាត់ទ្រព្យសម្បត្តិអ្នកដ៏ទៃ

 (ខេត្តសៀមរាប) សភារាជ ព័ត៌មាន G M News

កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ខេត្តសៀមរាប បានចុះធ្វើការបង្រ្កាបក្រុមយុវជនទំនើងចំនួន ៤នាក់សង្សយ័ពាក់ពន្ធករណីបង្កអំពើហិង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ចំពោះសកម្មភាពបង្កហិង្សាធ្វើឲ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្តិភាពសាធារណៈនោះ។

ជាក់ស្តែង សកម្មភាពនេះបង្កឡើងនៅចំណុច ក្នុងភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានឃាត់ក្រុមយុវជនទំនើងចំនួន ៤នាក់ និងម៉ូតូចំនួន ២គ្រឿង ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ ក្នុងករណីបង្កសកម្មភាពអំពើហិង្សារុញទ្វារបងផ្ទះជួលមួយកន្លែងបណ្តាឱ្យខួចខាត បង្កឲ្យមានការភ្ញាក់ផ្អើល និងរំខានដល់អ្នកដ៏ទៃ។

ជាវិធានការជំនាញ ម៉ូតូចំនួន ២គ្រឿងរបស់ជនសង្សយ័ត្រូវបានដកហូតរក្សាទុកជា​បណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ រីឯក្រុមយុវជនទំនើងបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលមកធានា ទទួលយកទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត។ កម្លាំងរាជអាវុធហត្ថនិងអាជ្ញាធរ ក៏បានអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់ជាបន្ទាន់ក្នុងករណីដូចខាងលើនេះរាល់សកម្មភាពទំនើង និងអំពើដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសក្រុមគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម។








Previous Post Next Post