រថយន្ត ១គ្រឿង និងម៉ូតូ ៨គ្រឿង ត្រូវបានកងកម្លាំងអាវុធហត្ថ បង្ក្រាបឃាត់ខ្លួនម្ចាស់ទៅព្រមាន អប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធនិងករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

(រាជធានីភ្នំពេញ)៖ សភារាជ ព័ត៌មាន G M News

យ៉ាងហោចណាស់មនុស្ស និងរថយន្ត ម៉ូតូ ត្រូវបានកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្រ្កាប ឃាត់ខ្លួននាំយកមកព្រមាននិងអប់រំ ពាក់ពន្ធករណីកែឆ្នៃខុសលក្ខណបច្ចេកទេស។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ នៅចំណុចក្នុងមូលដ្ឋានខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ មានរថយន្ត ១គ្រឿងម៉ាក BMW M4 ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៥ ពុំមានពាក់ផ្លាកលេខ និងម៉ូតូ ចំនួន ៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងលឺខ្លាំងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើតាមដងផ្លូវ នៅតាមទីប្រជុំជននានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ ក៏បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់កែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូនិងរថយន្តបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។









Previous Post Next Post