រោងចក្រសម្ងួតថ្នាំ សម្រាបផលិតបារីមួយកន្លែង បង្កឲ្យមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សង្សយ័មិនមានច្បាប់ និងមិនបង់ពន្ធជូនរដ្ឋ សូមអាជ្ញាធរ មន្ត្រីជំនាញពាក់ពន្ធចុះត្រួតពិនិត្យជាថ្មីឡើងវិញជាបន្ទាន់ផងទាន

(រាជធានីភ្នំពេញ)៖ ទីតាំងរោងចក្រមួយកន្លែងកំពង់តែធ្វើសកម្មភាពផលិតបារីយ៉ាងរលួន មិនរំខានដល់អាជ្ញាធរ និងមន្រ្តីសម្ថតកិច្ចជំនាញនោះឡើយ ស្ថិតនៅផ្លូវប្រឡាយ ក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើយោងតាមប្រភព ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្រសម្ងួតថ្នាំ សម្រាបផលិតបារីនេះ បានឲ្យដឹងថាៈ ដោយសារមានក្លិនថ្នាំចេញក្រៅ ធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាខ្លាំងនោះ សង្សយ័មិនមានច្បាប់ និងមិនមានការបង់ពន្ធជូនរដ្ឋ ក៏ថាបានដែរ។ ប្រជាពលរដ្ឋបានស្នើរឲ្យអង្គភាពសារព័ត៌មាន ជួយចុះផ្សព្វផ្សាយ ដើម្បីឲ្យបានដល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរនិងមន្ត្រីសម្ថតកិច្ចជំនាញក្នុងមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ និងណែនាំអប់រំពន្យល់ អំពីច្បាប់ ក៏ដូចជាជួយកែសម្រួលបច្ចេស កុំឲ្យមានក្លិនថ្នាំចេញពីឡឧស្ម័ន នៃរោងចក្រសម្ងួតថ្នាំជក់ សម្រាបផលិតជាបារី របស់ជនជាតិចិននេះបន្ទាន់ផងទាន។

ប្រជាពលរដ្ឋសូមគោរពស្នើរសុំដោយទទួចដល់ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មេត្តាជួយចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យមើលជុំវិញគុណភាព និងលិខិតគតិយុត្តមួយចំនួនដែលត្រូវបានកំណត់ដោយច្បាប់ មិនត្រូវបានអនុញ្ញាតក្នុងការបង្កលក្ខណៈពាក់ព័ន្ធបញ្ហាដែលមានកង្វះខាតជុំវិញគុណភាពនៃការផលិតបារីជាដើម។ល។ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងរោងចក្រខាងលើនេះដែលជាទីតាំងបង្កលក្ខណៈប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ចៀសវាងការរិះគន់ជាសាធារណៈ។ 

ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីមូលដ្ឋានចុះធ្វើការត្រួតពិនិត្យឡើងវិញ ក្នុងការជួយសម្រួលបញ្ហាសុខភាព សុវត្ថភាព បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋាន ក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ធកំបូល រាជធានីភ្នំពេញ ផងទាន។

ពាក់ពន្ធករណីរិះគនដូចខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់មានប្រភពទាក់ទងសុំការបកស្រាយបំភ្លឺ ពីអាជ្ញាធរនិងមន្រ្តីជំនាញពាក់ពន្ធនៅឡើយទេ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ  ការចុះផ្សាយដើម្បីតែស្ថាបនាប៉ុណ្ណោះ។






Previous Post Next Post