(ខេត្តត្បូងឃ្មំ)៖ ប្រភពពី ក្រុមឈ្មួញតូចធំ និងក្រមបើកបររថយន្តបានឲ្យដឹងថាៈ លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលព្រំដែនច្រកទ្វេរភាគីដា ហៅដូង ៧ដេីម បានពង្រាយកម្លាំងកូនចៅ នៅចាំបេីកប៉ារ៉ាស់ព្រំដែន ឲ្យរថយន្តសណ្តោងរុឺម៉កធំតូច ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ រួមទាំងទំនិញខូចគុណភាពជាច្រើនមុខចេញចូលពីវៀតណាម ដូចជាមិនការទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។
លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង ៧ដេីម នឹងបក្សពួក ប្រមូលលុយដាក់ក្នុងហោប៉ៅចែកគ្នាធ្វេីមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋដោយសារទំនិញ បន្លែ ផ្លែឈើត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅទៀតនោះធ្វើឲ្យផ្លូវលំ ផ្លូវជាតិ រងការខូចខាត ស្ទើរទាំងស្រុងដោយសាររថយន្តធំៗដឹកលេីសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់ផងដែរ។ រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីមួយនេះរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកព្រំដែនដា ហៅដូង ៧ដេីម ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សព្វផ្សាយ លាតត្រដាង ជាបន្តបន្ទាប់របស់មេប៉ុស្ដិ៍នគរបាលដ៍មហិមាកាន់តំណែងដុះស្លែរហូតដល់សព្វថ្ងៃ ប្រហែលជាមានខ្នងបង្អែករឹងមាំ នៅខេត្តត្បូងឃ្មំនេះទេដឹង? ទើបបណ្ដោយអោយមន្រ្តីក្រោមឱវាទបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនទំនិញចេញចូលឆ្លងដែនតាមតែអំពើចិត្ត។
ដូច្នេះអាជីវករ ក៏ដូចជាក្រុមឈ្មួញ បានអំពាវនាវដោយទទួលដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញ ចុះធ្វើការសាវជ្រាវពិនិត្យពីភាពមិនប្រក្រតីរបស់លោកមេប៉ុស្ដិ៍ ដែលមានឈ្មោះដូចខាងលើនេះនិងស្ថាប័នពាក់ព័ន្ធ ជាច្រេីនកន្លែងអង្គុយចាំយកលុយនៅប៉ុស្តិ៍ច្រកទ្វេភាគីដា ហៅចក្រដូង ៧ដើមនេះផងទាន។ ពាក់ពន្ធករណីរិះគនខាងលើនេះអង្គភាពសារព័ត៌មានមិនមានប្រភព ទាក់ទង លោកមេប៉ុស្តិ៍ អេង ចាន់ណា ដើម្បីសុំការបកស្រាយ បំភ្លឺអ្វីៗនោះបាននៅឡើយនោះទេ អង្គភាពយើងខ្ញុំរងចាំការបកស្រាយរាល់ម៉ោងការងារ។







