លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលអញ្ចើញជាអធិបតី ពិធីបើកការដ្ឋានសាងសងផ្លូវបេតុងអាមេ ប្រវែង១០០០ម៉ែត្រក្នុងសង្កាត់ស្វាយរលំ

(ខេត្តកណ្តាល)៖  នៅថ្ងៃ​សុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី​៥ ខែ​មិថុនា​ ឆ្នាំ​២០២៦​នេះ លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា​ ឯកឧត្តម ឈៀង ស៊ីដារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ ឯកឧត្ដម​ នូ​ សាខន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​និងឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណ:អភិបាលខេត្តកណ្ដាល​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសងផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុងតាខ្មៅ លោក លោកស្រីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ដោយ៖ សភារាជ ព័ត៌មាន GM News










Previous Post Next Post