(ខេត្តព្រៃវែង) សភារាជ ព័ត៌មាន G M News
នៅរសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញប្រគល់ម៉ូតូ ជូនយុវសិស្ស ទទួលបានជ័យលាភីជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា និងផ្នែកភាសាខ្មែរ នៃខេត្តព្រៃវែង ឆ្នាំ២០២៦ ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានម៉ូតូ ចំនួន ១គ្រឿង។
សិស្សពូកែទាំង ៣នាក់ រួមមាន
ទី១.ឈ្មោះ ថន រិនសុភៈ ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ មកពីវិទ្យាល័យ ព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល។
ទី២.ឈ្មោះ យឿន កល្យាណ ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកភាសាខ្មែរ ថ្នាក់ទី៩ មកពីវិទ្យាល័យ ព្រៃព្នៅ ស្រុកពារាំង។
ទី៣.ឈ្មោះ ឡៃ កន្និកា ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស ផ្នែកភាសាខ្មែរ ថ្នាក់ទី១២ មកពីវិទ្យាល័យ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។







