មេគយនឹងនាយប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនប្រាសាទ និងឃុបឃិតបើកដៃឲ្យឈ្មួញវៀតណាមដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចូលក្នុងទីផ្សារខ្មែរតាមអំពើចិត្ត

(ខេត្តស្វាយរៀង)៖ បើតាមសេចក្តីរាយការណ៌ថ្មីៗ បានឱ្យដឹងថា រថយន្តធំៗដឹកទំនិញទំនងជាបង់ពន្ធមិនគ្រប់ ទាំងទំនិញនាំចេញនិងទំនិញនាំចូល ហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់ពីមន្ត្រីជំនាញដែលនៅដេកប្រចាំការនៅរច្រកទ្ខារនោះឡើយ ខណៈដែលមន្ត្រីទាំងអស់នោះត្រូវបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ និងតែងតាំងឱ្យបំពេញតួនាទីជាមុខជាមាត់ ពិសេសជាអ្នកថែរក្សាសុខភាពប្រជាជន និងជាអ្នករកចំណូលជូនជាតិផងដែរ។ 

ដោយឡែកប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទបានឱ្យដឹងបន្ថែមថា ក្រុមឈ្មួញវៀតណាមតូច ធំ នាំគ្នា សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ដោយដឹកលើសទម្ងន់យ៉ាងពេញបន្ទុកបណ្តាឱ្យខូចផ្លូវថ្នល់ជាខ្លាំង ដែលប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ... ។ 

រីឯលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនប្រាសាទ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ននៅយាមតាមច្រកព្រំដែនប្រាសាទនោះ ទំនងជាប្រើសិទ្ធិអំណាចដែលថ្នាក់លើផ្តល់ឱ្យដោយបិទភ្នែកដើម្បីទទួលផលប្រយោជន៍ទើបឈ្មួញទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ 

ប្រភពបានបន្ថែមថា ក្រុមឈ្មួញវៀតណាមតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្តគ្រប់ជិតៗ ចតតាមបណ្តោយផ្លូវ  និងមានរថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូនចែកចាយបន្តក្នុងទីផ្សារក្នុងប្រទេសកម្ពុជាដោយសេរី  រីឯនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង ទំនងជា

ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ឬមួយប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង? ទើបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធគ្របតង់ជិតៗឆ្លងដែនចូលខ្មែរដោយសេរី មិនខ្វល់ពីការរិះគន់។

បញ្ហាខាងលើនេះហើយទើបប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត សូមអំពាវនាវដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  និងលោកឧត្តមសេនីយន៍ ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចាត់តែងមន្ត្រីចុះធ្វើអធិការកិច្ចលើមេប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ មេគយ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំនៅច្រករបៀងសង្កាត់ប្រសាទនេះឡើងវិញ ខណៈក្រុមឈ្មួញទាំងតូចទាំងធំកំពុងសម្រុកដឹកទំនិញគេចពន្ធយ៉ាងគំហុកតាមរថយន្តវៀតណាម ចូលទីផ្សារខ្មែរទាំងយប់ទាំងថ្ងៃមិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះនៅឡើយ។ 

ករណីនៃការចោទប្រកាន់ខាងលើនេះក្រុមអ្នកសារព័ត៌មាន ព្យាយាមស្វែងរកការបំភ្លឺពីលោកមេប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ គយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅច្រកប្រាសាទនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ប៉ុន្តែមានមន្ត្រីជំនាញណាមួយឆ្លើយនឹងសំណួរនៃការចោទប្រកាន់នោះឡើយ ទោះយ៉ាងណាការីនៃអង្គភាពព័ត៌មានយើងនឹងរងចាំការបំភ្លឺរាងរៀងម៉ោងធ្វើការ ដើម្បីស្រមតាមច្បាប់នៃរបរសារព័ត៌មាន (ជៀសវាងទទួលព័ត៌មានតែម្ខាង យើងខ្ញុំប្រកាន់ភ្ជាប់នឹងពាក្យស្លោកថា មានសំណួរ ត្រូវមានចម្លើយ។






Previous Post Next Post