(រាជធានីភ្នំពេញ)សភារាជ G M News
ជនជាតិជប៉ុនចំនួន ៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាប និងឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សង្សយ័ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។
សូមជម្រាបថាៈ ក្នុងប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះក្រុមការងារសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញសម្ភារៈបម្រើការឲ្យបទល្មើសរួមមាន ទូរសព្ទ័ដៃ ចំនួន ១៤គ្រឿង CPU ១គ្រឿង monitor ចំនួន ១ គ្រឿង iPad ៣គ្រឿង ខោអាវឯកសណ្ឋាននគរបាលជប៉ុនចំនួន៥ និងមួកនគរបាលជប៉ុនចំនួន២ និងឯកសារនគរបាលក្លែងក្លាយមួយចំនួនទៀត។
សូមបញ្ជាក់ថាៈ ជាលទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យជាជនជាតិជប៉ុន បានប្រើប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយជាច្រើនផងដែរ និងមានបណ្តឹង កិច្ចសន្យា និងដីការចាប់ គោលដៅទៅប្រទេសជប៉ុន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀតផងដែរ។




