(រាជធានីភ្នំពេញ)៖
សម្រួលដោយខ្មែរ សេរី
នៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ទីស្នាក់ការកណ្តាល FASMEC បានរៀបចំបោះជំហានយ៉ាងសំខាន់ក្នុងវេទិកាសារព័ត៌មាន«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»។
សូមជម្រាបថាចៈ នៅក្នុងវេទិកាសារព័ត៌មាន លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(FASMEC)បានប្រកាសឲ្យដឹងជាផ្លូវការនូវការរៀបចំ«តាំងពិព័រណ៌ផលិតផលខ្មែរលើកទី៣»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ព្រឹត្តិការណ៍នេះ ធ្វើឡើងមិនត្រឹមតែជាការដាក់តាំងបង្ហាញទំនិញប៉ុណ្ណោះទេ គឺជាយុទ្ធសាស្ត្រ វាយសម្រុក ដើម្បីដណ្តើមទីផ្សារក្នុងស្រុកមកវិញ ចំពេលដែលពលរដ្ឋខ្មែរកំពុងមានស្មារតីជាតិនិយមខ្ពស់ក្នុងការប្រើផលិតផលជាតិខ្មែរយើង។ ក្នុងនោះមាន
១/ការប្រែក្លាយចរន្តពហិការ ឲ្យទៅជាកម្លាំងចលករសេដ្ឋកិច្ចជាតិ ទៅតាមរយៈវេទិកាសារព័ត៌មានផងដែរ។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថាៈ ចលនាពហិការខ្ពស់ ដោយមិនប្រើប្រាស់ទំនិញពីប្រទេសជិតខាងនោះ(មានថៃ) គឺជាឱកាសសម្រាប់សហគ្រិនខ្មែរក្នុងការបង្ហាញសមត្ថភាពហើយ។ ជាការពិតណាស់ យើងមិនត្រូវឱ្យមនសិការជាតិរបស់ប្រជាពលរដ្ឋ ក្លាយជាចរន្តបណ្តោះអាសន្ននោះទេ ហើយតាមរយៈការពិពណ៌លើកទី៣នេះ នឹងក្លាយជាវេទិកាសារព័ត៌មានបញ្ជាក់ថាៈ«ផលិផលខ្មែរមានគុណភាពស្តង់ដារ តម្លៃសមរម្យ និងអាចជំនួសទំនិញនាំចូលពីបរទេសបានយ៉ាងពេញលេញ»។
២/កការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី៣នេះដើម្បីឱ្យស៊ីជម្រៅជាងការលក់ដូរធម្មតា ពិព័រណ៌នេះត្រូវបានរៀបចំឡើងដោយផ្ដោតលើចំណុចយុទ្ធសាស្ត្រដូចខាងក្រោម
គគឺជាការពង្រឹងនូវទំនុកចិត្(Trust Building): ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជួបផ្ទាល់ជាមួយអ្នកផលិត ដើម្បីស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារអនាម័យខ្ពស់។ និងការតភ្ជាប់បណ្តាញអាជីវកម្ម(B2BNetworking):បង្កើតឱកាសឱ្យម្ចាស់អាជីវកម្មភ្ជាប់ទៅនិងទីផ្សារទំនើប ម៉ាតនិងដេប៉ូចែកចាយ បានចុះកិច្ចសន្យាទិញ-លក់ជាមួយសហគ្រាសនានាក្នុងស្រុកដោយផ្ទាល់ និងកាត់បន្ថយការនាំចូល។
យុទ្ធនាការតម្លៃសមរម្យ ជំរុញឱ្យអ្នកផលិត ផ្តល់តម្លៃពិសេសក្នុងពេលតាំងពិព័រណ៍ទំនិញគ្រប់ប្រភេទរបស់ជាតិខ្មែរយើង ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យសាកល្បង និងប្តូរទម្លាប់មកប្រើផលិតផលជាតិខ្មែរយើងពិតៗ។
៣/ចកចក្ខុវិសយ័ក្នុងការត្រៀមលក្ខណៈសម្រាបបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាការជ្រើសរើសយកកាលបរិច្ឆេទចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមេសា គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ សម្រាបប្រជាពលរដ្ឋខ្មែរ ទៅចូលរួមពិព័រណ៍និងទិញទំនិញជាពិសេសផលិតផលខ្មែរសម្រាប់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នេះក៏ជាសារបញ្ជូនទៅកាន់មហាជនថាៈចូលឆ្នាំថ្មីរបស់ជាតិខ្មែរ យើងត្រូវប្រើប្រាស់ផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិខ្មែរយើងឲ្យរីកចម្រើនរុងរឿងដោយមិនចាញ់អ្នកជិតខាង(គឺថៃ ហៅសៀម)។
ការផ្តើមឡើងតាមរយ:ពិព័រណ៍ផលិតផលខ្មែរលើកទី៣ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា FASMEC គឺដើម្បីបង្កើនការយល់ដឹងពីគុណភាពផលិតផលក្នុងស្រុក និងជំរុញការលក់ក្នុងស្រុកឱ្យឈានដល់កម្រិតខ្ពស់បំផុត។
វេទិកានេះ សង្កេតឃើញថា FASMEC កំពុងដើរតួនាទីជា«អ្នកសម្របសម្រួល» ដ៏សកម្មរវាងគោលនយោបាយរដ្ឋ និងការអនុវត្តជាក់ស្តែងរបស់សហគ្រិន។ ភាពជោគជ័យនៃពិព័រណ៌ខាងមុខនេះ នឹងក្លាយជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចឈរជើងបានរឹងមាំកម្រិតណា ដោយផ្អែកលើកម្លាំងផលិតកម្មក្នុងស្រុកប៉ុណ្ណោះ។





