(ខេត្តតាកែវ)៖ ល្បីថាច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ លោកប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលទើបឡើងកាន់តំណែងថ្មី កំពុងត្រូវប៉ាន់ប្រមូលលុយដោយត្រជាក់ ពីក្រុមឈ្មួញតូចធំ ដែលកំពង់រកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមចូលមកកម្ពុជា ទាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់ ដោយខុសច្បាប់និងទំនិញខូចគុណភាពដោយរលូនចូលទាំងយប់ទាំងថ្ងៃតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ ព្រំដែនខេត្តតាកែវ យ៉ាងពេញទំហឹង ដោយមានអាងខ្នងបង្អែកនៅពីក្រោយចាំជួយបិទបាំងនូវភាព មិនប្រក្រតីក្នុងការបង់ពន្ធ័ចូលរដ្ឋនោះទេ ទង្វើរបែបនេះ ជារបៀបពុករលួយរបស់លោកមេគយច្រកទ្វារអន្តរជាតិភ្នំដិន តាមអំពេីចិត្ត។
បើគ្មានការបេីកដៃពីសំណាក់មេគយធំៗនៅខាងលើនោះទេ ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងប្រធានស្នាក់ការច្រកភ្នំដិន មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ ចំណែកមេសាខាគយនិងរដ្ឋាករខេត្តតាកែវវិញក៏បានរក្សាភាពស្ងៀមស្ងាត់ បណ្តែតបណ្ដោយបើកដៃឲ្យប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដែលឡើងកាន់តំណែងថ្មីនេះធ្វើអ្វីៗតាមអំពើចិត្ត មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយបន្តិចសោះឡើយ។
ប្រភពក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញបន្លែផ្លែឈើចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហេីបឲ្យដឹងថា បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវរួចរាល់ហើយក៏ដោយក៏ចៀសមិនផុតពីការបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់លោកប្រធានគយច្រកនិងប្រធានស្នាក់ការច្រកភ្នំដិនផងដែរមិនអាចរំលងបានទេ។
បើយោងតាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានខ្សឹបបន្ថែមឲ្យដឹងថា ចាប់តាំងពីលោកឡើងកាន់តំណែងថ្មី ជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះមកបានប្រើតួនាទី និងអំណាចប្រមូលលុយដោយត្រជាក់និងតាមតែអំពើចិត្តដោយមិនខ្វល់ពីទុកលំបាករបស់ប្រជាពលរដ្ឋនោះទេ គឺមេគយរូបនេះធ្វើគ្រប់យ៉ាងដើប្បីស្រង់ដើម តាមរបៀបពុករលួយ ដោយគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។ការដែលបើកដៃអោយក្រុមឈ្មួញសម្រុកដឹក ជញ្ជូនទំនិញគ្រប់ប្រភេទចេញចូលពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវនេះ គឺជាប្រភពចំណូលដ៏ធំនិងសំខាន់របស់ប្រធាគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលមានខ្នងបង្អែករឹងមាំ អោយក្ដោបសេដ្ឋកិច្ចម្នាក់ឯងដើម្បីស្រង់ដើមជាប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រុមឈ្មួញតូចធំដែលនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មានដូចជា (មាន់ ត្រី សាច់ បន្លែ ផ្លែឈើ ដូង សាវម៉ាវ គ្រឿងកំប៉ុងភេសជ្ជៈ) ទំនិញផ្សេងៗច្រើនប្រភេទទៀត ក៏ជាប្រភពចំណូលរបស់លោកប្រធានគយដ៍មហិមា ដែលកំពង់ល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុក ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនមួយនេះ ។
ហេតុនេះហើយទើបក្រុមអាជីវករតូចតាចរកស៊ីដឹកជញ្ជូនទំនិញបន្តិចបន្ទួចចេញចូលតាមច្រកមួយនេះសូមសំណូមពរដោយទទូចទៅដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនិងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មេត្តាជួយដាក់ក្រុមការងារនិងមន្រ្តីជំនាញពិសេស ចុះធ្វើការពិនិត្យឡើងវិញជាបន្ទាន់ផងទាន។
ក្នុងនោះជាពិសេស គឺឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវអោយក្រុមឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀត នៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវយ៉ាងសកម្ម។









