លោក សំ សុវណ្ណារិទ្ធ ​សប្បាយចិត្តប្រមូលលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីក​រដឹក​ជញ្ជូន​ទំនិញ​គ្រប់ប្រភេទគេចពន្ធនិងបង់ពន្ធមិនគ្រប់ឆ្លងកាត់​តាមផ្លូវជាតិ​ជាច្រើន​កន្លែងក្នុង​ខេត្ត​ស្វាយរៀងតាមតែ​អំពើ​ចិត្ត​...!

(ខេត្តស្វាយរៀង)៖ លោក​ ​សំ សុវណ្ណារិទ្ធ មិន​ចាត់​វិធាន​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ដែលកំពង់ធ្វើសកម្មភាពឆ្លងកាត់​ក្នុងខេត្ត​ស្វាយរៀង​នោះ​ទេ​។ ប៉ុន្ត លោក​ សំ សុវណ្ណារិទ្ធ ​ទំនងជា​ចំណាយ​ដើមទុន​ជាច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ស្វាយរៀង ​នេះក៏ថាបានដែរ ទើប​ខំប្រឹងប្រមូលលុយ​ស្រង់​ដើម​វិញ តាមរបៀប​ឃុបឃិតដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

បើតាម​ប្រភព​ពីមនុស្សដែល​ស្និទ្ធ​នឹង​លោក​ សំ សុវណ្ណារិទ្ធ ​បាន​ឲ្យដឹង​ថា​ ​​ប្រធាន​សាខា​គយ​ខេត្ត​ស្វាយរៀង​នេះ ​កំពុង​អនុវត្តន៍​យុទ្ធសាស្ត​ផ្ទុយ ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ​ប្រភព​ពីក្រុម​ឈ្មួញ​ឲ្យដឹង ការដឹកជញ្ជូន​ទំនិញ​គ្រប់ប្រភេទឆ្លងកាត់​ផ្លូវជាតិ​លេខ១​ ​​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​នៃខ្សែរក្រវ៉ាត់ខេត្តស្វាយរៀងចូល​មករា​ជ​ធានី​ភ្នំពេញ​ ​គឺជា​ប្រភព​ចំណូល​របស់​លោក​ ​សំ សុវណ្ណារិទ្ធ ច្រើនណាស់តែម្តង​។ ជាក់ស្ដែង​លោក​ ​ ​សំ សុវណ្ណារិទ្ធ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ និងទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​ ​មានតែ​សម្របសម្រួល​ឲ្យ​ក្រុមឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅដល់​គោលដៅ​ប្រកប ដោយ​សុវត្ថិភាព​។ក្នុងនោះ ដូចជានៅ​ច្រក​របៀងព្រំដែនចំការម្ទេស ​និង​ច្រក​ផ្សេងៗទៀត​ ​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក​ ហេង សំបូរ ​នៅ​ធ្វើជា​ប្រធាន​សាខា​គយ​ខេត្ត​ស្វាយរៀង ​ផង​ដែរ​។ ហើយក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​មាន​ការទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ សំ សុវណ្ណារិទ្ធ ​ដើម្បី​សម្រួល​ដល់អាជីវកម្ម​របស់​ពួកគេ​ ​លើស​នេះ​ទៅទៀត​ លោក​ ​សំ សុវណ្ណារិទ្ធ បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ក្នុង​ខេត្ត​ស្វាយរៀង ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីក​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្ត​ស្វាយរៀងស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះប្បីឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង​ ​បាន​ឲ្យដឹង​ថា​ លោក​ ​ ​សំ សុវណ្ណារិទ្ធ ឡើង​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្តស្វាយរៀងពេលថ្មីៗរយៈពេលជាងមួយឆ្នាំកន្លងមកនេះ លោក​  ​សំ សុវណ្ណារិទ្ធ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ និងទំនិញ​បង់ពន្ធ​មិន​គ្រប់​ ហៅថាទំនិញ​ខុសច្បាប់​នោះបាន​មួយ​ករណី​នៅឡើយ​ទេ​។​ ​ហេតុនេះហើយសូម​ឯក​ឧត្តម ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និងឯក​ឧត្តម ​គុណ​ ​ញឹម​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក​ ​សំ សុវណ្ណារិទ្ធ  ប្រធាន​សាខា​គយ​ខេត្ត​ស្វាយរៀង ​ធ្វើ​អ្វី​ៗ​តាមតែអំពើចិត្ត​នោះ​ឡើយ ។ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិនប្រក្រតីរ នៃទង្វើខុសច្បាប់ដែលធ្វើឲ្យបាត់ចំណូលរបសរដ្ឋនោះឡើយ ដោយសារលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តស្វាយរៀងនិងក្តុមបក្សពួកនេះផងទាន។(សភារាជ ព័ត៌មាន GM News)








Previous Post Next Post