ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រីចំនួន២៧នាក់ ពាក់ពន្ធករណីហឹង្សាដោយចេតនា និងដេញវាយបណ្តាលឲ្យស្លាប់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការសាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។
ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យទាំង២៧ខាងលេីរួចមក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។




