សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ពញាពន់ 

(រាជធានីភ្នំពេញ) សភារាជ ព័ត៌មាន G M News

នៅរសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ពញាពន់ ចំនួន ៦០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល យ៉ាងក្រៃលែង ។

ក្នុងឱកាសនោះ ដោយមានការអញ្ជើញចូលរួមអមដំណើរពីលោកស្រី កុសល សុម៉ាលី ចៅសង្កាត់ស្តីទី និងលោក ជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ពញាពន់ផងដែរ សម្តេចប្រធានក្រុមការងារ ក៏បានអញ្ជើញចូលសួរសុខទុក្ខ លោក គូ អឿនជាចៅសង្កាត់ ដែលមានជម្ងឺ មិនអាចបំពេញការងារបាន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងនៅផ្ទះអស់រយះកាលជាង៧ខែកន្លងមកហើយនោះ ។






Previous Post Next Post