លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជេីញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយការងារប្រចាំខែមេសា លើកទិសដៅបន្តការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយ បទបញ្ជា ផែនការការពារ អង្គរសង្ក្រាន្ត

 (ខេត្តសៀមរាប)សភារាជ ព័ត៌មាន G M News

នៅរសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅបន្តការងារខែឧសភា ឆ្នាំ២០២៦ ផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយបទបញ្ជា ផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សង្រ្គោះបន្ទាន់ ក្នុងកម្មវិធី សៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថខេត្តសៀមរាបក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។










Previous Post Next Post