អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានស្ថានីយ៍ប្រេងឥន្ទន: មួយកន្លែងមាននាមករណ៍ PEACE ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ បានលក់ប្រេងឥន្ធនៈលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រុមការងារដឹកនាំដោយលោកអភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពី មន្ទីរ រ៉ែ និងថាមពល រាជធានីភ្នំពេញ, មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងសាខា ក.ប.ប រាជធានីភ្នំពេញ នៃយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈនេះ បានធ្វេីផាកពិន័យចំនួន ៤,០០០,០០០រៀល ចំពោះកំហុសឆ្គង និងបានធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់ និងបញ្ញត្តិបច្ចេកទេសជាធរមាន។
Tags:
ព័ត៌មានជាតិ



