កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបបទល្មើស Online Scam នៅទីតាំងផ្ទះសំណាក់មួយកន្លែងក្នុងសង្កាត់អូរបែកក្អម ឃាត់ខ្លួនជនបរទេសជាង៥០នាក់

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ វេលាម៉ោង៩និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឃាត់ខ្លូនជនបរទេសជាង៥០នាក់។ 

សូមជម្រាបថាៈប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការភ្លាមស្រាវជ្រាវ ហើយឈានដល់ការឆ្មក់ចូលបង្ក្រាបជាក់ស្តែងតែម្តង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្សយ័ ដែលជាជនបរទេសចំនួនជាង៥០នាក់ និងដកហូតវត្ថុតាង ជាសម្ភារៈជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។ នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីបន្ត។










Previous Post Next Post