ករណីអំពើឃាតកម្មបាញ់ស ម្លា ប់ថៅកែអង្ករ និងស្រ្តី រួចបាញ់ស ម្លា ប់ខ្លួនតាមក្រោយ ផ្ដើមចេញពីភ្លើងប្រចណ្ឌ

 (ខេត្តត្បូងឃ្មុំ)៖ យ៉ាងហោចណាស់មនុស្សស្លា  ប់ចំនួន៣នាក់ ក្នុងហេតុការណ៍កើតឡើងនៅថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បើយោងតាមប្រភព បានឲ្យដឹងថាៈ គឺផុសចេញពីមូលហេតុភ្លើងប្រចណ្ឌ ទើបបង្កឲ្យមានករណីអំពើឃាតកម្មបាញ់ស ម្លា ប់បុរសម្នាក់ ដែលជាថៅកែអង្ករ និងស្រ្តី រួចបាញ់សម្លាប់ខ្លួនតាមក្រោយនោះ។ ករណីនេះកើតឡ់ើងនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភព បន្តឲ្យដឹងថាៈ បុរសជាខ្មាន់កាំភ្លើងមានឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិ ឃុំ កើតហេតុ (អ្នករកសុីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរថៅកែអង្ករ) មានទីលំនៅជាមួយគ្នា (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភ្នំពេញ(ស្លាប់កន្លែងកើតហេតុ)។

សូមជម្រាបថាៈ មុនហេតុការណ៍បាញ់ប្រហារ គឺបុរសជាខ្មាន់កាំភ្លើងនេះបានផ្ដើមចេញពីភ្លើងប្រចណ្ឌទៅលើស្ដ្រីដែលជាជនរងគ្រោះ ជាមួយបុរសម្នាក់ទៀត (ជាមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលបាននិងគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនា ឆ្នាំ២០២៦នេះ ខណៈជាថៅកែអង្ករ និងខ្មាន់កាំភ្លើង ហើយធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។

ករណីអំពើឃាតកម្មបាញ់សម្លាប់ដ៏សាហាវបែបនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំនិងធ្វើការសាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពីមូលហេតុច្បាស់លាស់ពិតប្រាកដ។







Previous Post Next Post