អាជ្ញាធរខណ្ឌដូនពេញចុះធ្វើការត្រួតពិនិត្យ រកឃើញជនបរទេសជិត១០០នាក់ ស្នាក់នៅអគាមួយកន្លែង កម្ពស់ ៨ជាន់

(រាជធានីភ្នំពេញ)៖ បើយោងតាមសេចក្តីរាយការណ៍ឱ្យដឹងថាៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដូនពេញ បានចុះធ្វើការត្រួតពិនិត្យអគារមួយកន្លែង មានកម្ពស់៨ជាន់ រកឃើញជនបរទេស ប្រមូលផ្តុំប្រមាណជាង៩០នាក់ ខ្លះមានលិខិតឆ្លងដែន និងខ្លះទៀតមិនមានលិខិតនោះទេ។ 

ស្ថិតនៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់៨ជាន់ មាន៦៤បន្ទប់ ផ្ទះលេខ១៤ ផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ការត្រួតពិនិត្យរបស់អាជ្ញាធរ បានរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំសរុប៩៣នាក់ ស្រី៤នាក់ មាន២សញ្ជាតិ រួមមាន សញ្ជាតិ ប៉ាគីស្ថាន ចំនួន៩២នាក់ (ស្រី៤នាក់), សញ្ជាត ឥណ្ឌា ១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី២នាក់ លិខិតឆ្លងដែន (ផុតទិដ្ឋាការ) ២៦នាក់ ស្រី១នាក់ និងគ្មានលិខិតឆ្លងដែន៥នាក់ (ស្រី១នាក់)។

បើតាមចម្លើយសារភាពរបស់ជនបរទេសទាំងអស់បានបញ្ជាក់ថា ពួកគេទើបចេញពីខេត្តព្រះសីហនុ បាន៣ថ្ងៃ។ 

ប្រតិបត្តិការដឹកនាំដោយឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាបោសសំអាតបទល្មើស Scams Online ឲ្យអស់ពីមូលដ្ឋាននៅរាជធានីភ្នំពេញ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។











Previous Post Next Post