លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ ចាត់តាំង​ក្រុមការងារ ចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថពលី ននិងកម្លាំងអាវុធហត្ថដែលកំពង់មានជំងឺ

 (ខេត្តសៀមរាប)៖ នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ លោកវិរៈសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាង លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថពលី និងកម្លាំងអាវុធហត្ថដែលកំពង់មានជំងឺ ចំនួន០៣គ្រួសារ ក្នុងនោះមាន

១-គ្រួសារលោកវិរៈសេនីយ៍ទោ សេង ណារិន កម្លាំងអាវុធហត្ថដែលបានពលីក្នុងសមរភូមិជួរមុខ។

២-គ្រួសារលោកវិរៈសេនីយ៍ត្រី អាង សែន កម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានពលីក្នុងការងារ។

៣-គ្រួសារលោកអនុសេនីយ៍ទោ ប្លង់ រ៉េត (ត្រូវបាននិវត្តន៍ជន)កំពង់មានជំងឺ។

សូមជម្រាបថាៈ ក្នុងការចុះសួរសុខទុក្ខរបស់ក្រុមការងារអាវុធហត្ថខេត្ត ដឹកនាំដោយលោកវិរៈសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង​ខេត្តសៀមរាប បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការអាវុធហត្ថខេត្ត ប្រគល់ជូនដល់ក្រុមគ្រួសារ ដែលបានពលីក្នុងសមរភូមិជួរមុខ និងគ្រួសារពលីក្នុងការងារ ព្រមទាំងយោធិន(និវត្តន៍ជន) ដែលកំពង់មានជំងឺ ផងដែរ។(សម្រួលដោយខ្មែរ សេរី)










Previous Post Next Post