ចេញផ្សាយថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញដឹកនាំក្រុមការងារចំរុះរៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី១០ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ចូលគោរពថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេនជូនព្រះតេជគុណព្រះចៅអធិការវត្ត និងព្រះសង្ឈគង់នៅទីវត្តអារាមដ៏ចំណាស់ និងល្បីល្បាញក្នុងខេត្តក្រចេះ ព្រមទំាងពិនិត្យអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ កតា្តសុខសុវត្ថិភាព បរិស្ថាន និងការរៀបចំបដិសណ្ឋារកិច្ចជុំវិញបរិវេណវត្ត ដើម្បីផ្តល់នូវភាពងាយស្រួល និងសណ្តាប់ធ្នាប់ល្អចូលមកទស្សនាស្វែងយល់ពីប្រវត្តិសាស្រ្តទីអារាមដ៏ល្បីល្បាញ និងផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តកម្ពុជា និងថ្វាយបង្គំពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ បង្កើនការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ថែរក្សាអនាម័យ និងបរិស្ថាន និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញ និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរផងដែរ។





