ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីភាពពិធី អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ»

នាព្រឹកថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ បានអញ្ជេីញជាអធិបតីភាពក្នុងពិធី​ អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្រោមមូលបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ» ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងការអបអរសាទរ​ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡេីង​ ដេីម្បីជាការចងចាំនិងលេីកទឹកចិត្ត​ដល់ស្រី្តគ្រប់រូប​ ដែលដេីរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ​ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម​ និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។ ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៥​ ឯកឧត្តមរដ្ឋមន្ត្រី​ និងលោកជំទាវ​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការការងារក្នុងវិស័យកសិកម្ម​ និងសូមជូនពរ​ឱ្យទទួលបានសេចក្តីសុខ​ សុភមង្គល​ សន្តិភាព​ និងសន្តិសុខ​ ដល់ស្រ្តី​និងគ្រួសារគ្រប់រូបក្នុងប្រទេសកម្ពុជា។










Previous Post Next Post