(ខេត្តកណ្តាល ស្រុកស្អាង)៖ ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្តាល សម្របសម្រួលនិតិវិធីដោយ
លោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារងអមសាលាខេត្តកណ្តាល បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក កម្លាំងជំនាញកងរាជអាវុធខេត្ត-ស្រុក ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ជល់មាន់ និងឃាត់ខ្លួនមេខ្លោងបានម្នាក់ ដកហូតម៉ូតូចំនួន១៩គ្រឿង និងសម្ភារ:សម្រាប់ការភ្នាល់ជល់មាន់មួយចំនួនទៀត។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង
១៥និង០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចំការស្វាយមួយកន្លែង តែមិនស្គាល់ម្ចាស់នៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សូមជម្រាបថាៈ ការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមេខ្លោង មានឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលកោះ (លិច) ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)
វត្ថុតាងចាប់បានរួមមាន មាន់ជល់ចំនួន០៣ក្បាល(ងាប់ទាំង០៣) ជញ្ជីងថ្លឹងមាន់០១គ្រឿង កន្រ្តក់ដាក់មាន់ចំនួន០៩ ចានបាញ់អាប៉ោង០១ តុបាញ់អាប៉ោង០១ កៅអីជរ័ចំនួន៧០ ស្បែកជើងចំនួន០៦គូរ និង
ម៉ូតូចំនួន១៩គ្រឿង(សេ១២៥ចំនួន១០គ្រឿង ម៉ូតូគប់ចង្គៀងម៉ូលចំនួន០៥គ្រឿង ម៉ូតូវ៉េវ ចំនួន០៣គ្រឿង ម៉ូតូនិច០១គ្រឿង) ទូរសព្ទ ដៃចំនួន០៣គ្រឿង។
សូមបញ្ជាក់ថាៈ ជនសង្សយ័បានសារភាពថាៈ ខ្លួនគេតែងតែណាត់អ្នកជល់មាន់ មានចំនួន០២ទីតាំងរួមមាននៅភូមិទួលស្ពឺ ឃុំតាលន់ និងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះការណាត់គ្នាលេងល្បែងជល់មាន់នេះ គឺខ្លួនគេបានចាត់ចែងឲ្យក្រុមអ្នកសារព័ត៌មានតាមហ្គ្រុប តេកេក្រាម ប្រហែលជា ១០អង្គភាព ដោយក្នុងមួយអង្គភាព ខ្លួនបានឲ្យលុយចំនួន ០២មុឺនរៀល ឬ០៦មុឺនរៀល ០៨មុឺនរៀល តាមអង្គភាពសារព័ត៌មានតូចធំ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។





