ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តេីមជាបណ្តេីរ​ៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែល​ប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វេីការចុះបញ្ជីដីធ្លី​ឡេីងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈេី​ ផ្ទះល្វែង ផ្ទះវីឡាជាដេីម

 ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តេីមជាបណ្តេីរ​ៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែល​ប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វេីការចុះបញ្ជីដីធ្លី​ឡេីងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈេី​ ផ្ទះល្វែង ផ្ទះវីឡាជាដេីម។  

ជាមួយនឹងការទទួល​បាន​នូវសន្តិភា​ពពេញលេញលេីផ្ទៃប្រទស​ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក​ គម្រោងបុរីជាច្រើនបានរីក​ស្គុះស្គាយ​ ផ្តល់នូវជម្រេីសលំនៅឋានកាន់តែសម្បូរបែប​ ដេីម្បីឆ្លេីយតបនឹង​តម្រូវការ​នៃស្រទាប់សង្គមជាតិ។ 

ទោះយ៉ាងណាក្តី យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន​ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឈរដោះស្រាយ។ 

ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក យើងត្រូវឈរលេីទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ ក្នុងការអភិវឌ្ឍលំនៅឋាន ដេីម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារ ផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦










Previous Post Next Post