(រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បានបេីកកិច្ចប្រជុំតាមដានការអនុវត្តការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌលោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ កម្លាំងយោធាភូមិភាគពិសេស គណៈនាយករដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យទាំង១១ លោក លោកស្រី ចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌដូនពេញជាច្រើនរូប។
Tags:
ព័ត៌មានជាតិ







