(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ទីរអង្កភាពពាក់ព័ន្ធ ជុំវិញសាលាខេត្ត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucy Wallace ទីប្រឹក្សាសម្រាប់ការរីកចម្រើន នៃស្ថានឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណងចង់មកធ្វើវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងជំជួបពិភាក្សានេះ ឯកឧត្តម គួច ចំរើន បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកស្រី Lucy Wallace និងក្រុមការងារលោកស្រីទាំងអស់ ដែលមានគោលបំណងចង់មកធ្វើវិនិយោគនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍ជំរុញដល់មន្ទីរអង្កភាពពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ និងជួយសម្រួលដល់ដំណើការនៃការវិនិយោគផ្សេងៗដែលមាននៅទីតាំងភូមិសាស្រ្តក្នុងខេត្តស្រុក ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋផងដែរ។(សម្រួលដោយខ្មែរ រំភើយ)







