(ខេត្តកណ្តាល)៖ ប្រភពត្អូញត្អែរ ពីពលរដ្ឋបានឲ្យដឹងថាៈ ទីតាំងដេប៉ូទិញលក់ខ្សាច់មួយកន្លែង ស្ថិតនៅចំណុចគល់ស្ពានលេខ៧ តាមបណ្តោយផ្លូវជាតិលេខ២១បេ ស្ថិតនៅក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណាល ដែលមានម្ចាស់ឈ្មោះបារាំង កំពង់តែធ្វើសកម្មភាពប៉ូមខ្សាច់ពីទន្លេបាសាកចូលដេប៉ូ និងរំលោភចូលលើផ្លូវ ហូរចូលក្នុងព្រែកខ្សេវបន្ថែម ដែលអាចបង្កបះពាល់ដល់ការធ្វើដំណើរចេញចូលក្នុងភូមិជារៀងរាល់ថ្ងៃ ក្នុងនោះដូចជាឡានធំៗដឹកខ្សាច់ចេញ បង្កឲ្យមានការហុយដី ឬទឹកហូរចេញពីដេប៉ូខ្សាច់ហៀរហូរមកពាសពេញលើផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាតតាមផ្លូវមាត់ព្រែកខ្សេវនេះមានការលំបាកជាខ្លាំងផងដែរ។ប្រជាពលរដ្ឋក្នុងភូមិខ្សេវទាំងអស់រួមនិងអ្នកធ្វើដំណើរឆ្លងកាត់លើផ្លូវមាត់ព្រែកនេះសូមសំណូមពរដោយទទួលដល់អាជ្ញាធរមូលដ្ឋាន ក្រុងតាខ្មៅ និងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មេត្តាជួយក្រលេចមើលពីម្ចាស់ដេប៉ូទិញលក់ខ្សាច់ដែលកំពង់ធ្វើសកម្មភាពនេះដែលមានទីតាំងដូចខាងលើនេះ និងចាត់កម្លាំងចុះពិនិត្យមើលសារជាថ្មីឡើងវិញជាបន្ទាន់ផង ដើម្បីជាការសម្រាលទុកលំបាកក្នុងការធ្វើដំណើរតាមលើផ្លូវជាយូខែឆ្នាំមកហើយ។
Tags:
ព័ត៌មានជាតិ





