សម្តេចធិបតី អញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពនៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖ សូមជម្រាបថាៈ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​ គឺបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស។ 

ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦










Previous Post Next Post