កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ចុះធ្វើការបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ១នាក់

(រាជធានីភ្នំពេញ) ៖ ចេញផ្សាយ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះធ្វើការបង្រ្កាបករណីបង្ខាំងមនុស្សជំរិតទាប្រាក់ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្សយ័១នាក់ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង៤៥នាទី នៅចំណុចសណ្ឋាគារ PTH  អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍មានជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។ លុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HUA VAN BAO ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅចំណុច ខុនដូ URBAN VILLAGE ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អនុវត្តនីតិវិធីបន្ត។










Previous Post Next Post