(ខេត្តសៀមរាប)៖ នៅថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកស្រី សូរ ចាន់រ័ត្ន និងក្រុមការងារ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ប្រហុកលីង ចំនួន២០០កំប៉ុង ចូលរួមជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។
អាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



