ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភថវិកា 10,000$ និងអង្ករ1000បាវ(ស្មើរនិង10kg ក្នុង១បាវ)ទឹកបរិសុទ្ធ V-Active 1.5L 2000កេស ភេសជ្ជៈ V-Active Sports Red 500កេស និងភេសជ្ជៈ Krud 500កេស ដើម្បីយកទៅជូនដល់ជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលនឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានពីពួកទាហ៊ានចោរថៃ។ ដោយស្មារតីស្នេហាជាតិមាតុភូមិរដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
Tags:
ព័ត៌មានជាតិ


