សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។ រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ។ ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោថាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ របួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់។
Tags:
ព័ត៌មានជាតិ

.jpg)


