សហរដ្ឋអាម៉េរិកបន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសរួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ

ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥ សហរដ្ឋអាម៉េរិកបន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសរួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន"។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក លោក Thomas Pigott នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

លោក Thomas Pigott បានបន្ថែមថា៖ “សហរដ្ឋអាម៉េរិក ស្វាគមន៍មេដឹកនាំអាស៊ានដែលមករួមគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងគូឡាឡាំពួ ដើម្បីគាំទ្រកម្ពុជា និងថៃឱ្យគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ”។




Previous Post Next Post